Type Here to Get Search Results !

No title


      ជីវប្រវត្តិ របស់ cristiano ronaldo 
កីឡាករ Ronaldo មានឈ្មោះដើមថា Critiano Ronaldo dos Santos Aveiro កើតនៅថ្ងៃទី ៥កុម្ភៈ ឆ្នាំ១៩៨៥ អ្នកដែលស្រលាញ់បាល់ទាត់ស្គាល់គាត់ថា CR7 ឬ Cristiano Ronaldo។​ មានសញ្ជាតិ ព័រទុយហ្គាល់ ហើយបច្ចុប្បន្នលេងនៅក្លឹប Juventus

នៅអាយុត្រឹម 22 ឆ្នាំកីឡាករ Ronaldo អាចមានបេក្ខភាពក្នុងបញ្ជីឈ្មោះ FIFA Ballon d'Or និង FI
Ronaldo ចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្រុម Andorinha ដោយលេងបានពីរឆ្នាំក៍បានប្តូរទៅលេងឲក្លឹប C. D Nacional។​ នៅឆ្នាំ 1997 គាត់បានប្តូរទៅ Sporting CP ហើយឆ្នាំ 2003​ Ronaldo បានចុះកុងត្រាជាមួយ Manchester United ក្នុងទឹក ប្រាក់ £12.2 លានអឺរ៉ូ (ប្រមាណជា 15 លានដុល្លា) ក្នុងឆ្នាំ 2004 គាត់បានឈ្នះពាន AF Cup ដំបូងនៅក្លឹប Man Utd។ នៅឆ្នាំ 2007 និង 2008 Ronaldo មានឈ្មោះថា FWA Footballer of the Year និងក្នុងឆ្នាំ 2008 មានឈ្មោះថា FIFA World Player of the Year។​ នៅឆ្នាំ 2009 គាត់បានឈ្នះពាន FIFA Puskas Award ដែលមានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ។ គាត់ជាកីឡាករដែលមានតម្លៃថ្លៃជាងគេ ពេលដែលគាត់ផ្ទេរពី Man Utd ទៅកាន់ Real Madrid ក្នុងឆ្នាំ​ 2009 នារដូវដោះដូរកីឡាករក្នុងតម្លៃខ្លួន 80 លានអឺរ៉ូ ប្រមាណ 132លានដុល្លា។ ក្នុងឆ្នាំ 2018 គាត់បានចាកចេញពីក្រុមស្តេចស Real Madrid ទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ 100លានអ៊ឺរ៉ូកុងត្រា 4ឆ្នាំ។

អាយុត្រឹម ២២ឆ្នាំកីឡាកររូបនេះមានឈ្មោះជាបេក្ខភាពដណ្តើម FIFA Ballon d'Or និង FIFA World Player of the Year ទៅហើយ។​ មកទល់នឹងពេលនេះ Ronaldo ឈ្នះពាន Ballon d'Or 5ដង ស្បែកជើងមាស 4ដងនិងពានតជាច្រើនទៀត។ Ronaldo តែងមានចំណាត់ថ្នាក់ជាកីឡាករ កំពូលរបស់ពិភពលោក និងត្រូវបានវាយតម្លៃថាជាកីឡាករល្អស្ទើរគ្រប់ការ ប្រគួតរបស់គាត់។